ក្រុមហ៊ុន

កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ ២០២២

ខាមប៊ូចាយ៉ាបានទទួលពានរង្វាន់ចំនួន ០៥រង្វាន់ ក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ ២០២២ ដែលបានប្រព្រឹត្តនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

Group image of Kambujaya attendees holding the awards at the PropertyGuru red carpet.

កម្មវិធី PropertyGuru Cambodia Property Awards លើកទី៧ គឺជាកម្មវិធីប្រគល់ពានរង្វាន់បុគ្គល និងក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នើម ក៏ដូចជារចនាបថស្ថាបត្យកម្ម និងគម្រោងអភិវឌ្ឍន៍ដែលលេចធ្លោជាងគេក្នុងវិស័យអចលនទ្រព្យ។ ព្រឺត្តិការណ៍នេះជាផ្នែកមួយនៃកម្មវិធី PropertyGuru Asia Property Awards ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥។ ជាមួយនឹងប្រព័ន្ធនៃការវិនិច្ឆ័យ និងវាយតម្លៃដែលប្រកបដោយវិជ្ជាជីវៈ កម្មវិធី Asia Property Awards ត្រូវបានចាត់ទុកជាកម្មវិធីពានរង្វាន់ស្ដង់ដារមាសក្នុងវិស័យអចលនទ្រព្យ។

ខាមប៊ូចាយ៉ា និងគេហដ្ឋានខាមប៊ូចាយ៉ាដែលជាគម្រោងដំបូងបង្អស់របស់យើង បានទទួលពានរង្វាន់ក្នុងផ្នែកដូចខាងក្រោម៖

Best Breakthrough Developer
Best Housing Interior Design
Best Boutique Housing Development (Phnom Penh)
Best Boutique Housing Architectural Design
Best Boutique Housing Landscaping Design


ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបែបប៊ូទិក ខាមប៊ូចាយ៉ាមានបំណងផ្ដល់ជូនទីផ្សារដែលមានគុណតម្លៃកាន់តែល្អប្រសើរ ដោយធ្វើការបង្កើត និងអភិវឌ្ឍន៍ទីធ្លាដែលមានការរចនាយ៉ាងគិតគូរហ្មត់ចត់ និងសំណង់ដែលមានគុណភាពខ្ពស់ សម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយដែលកំពុងស្វែងរកទីតាំងដែលមានការរួមបញ្ចូលធម្មជាតិបៃតង មានការរចនាប្លែកពិសេស និងមានគុណភាពខ្ពស់ដើម្បីពង្រឹងជីវភាពរស់នៅរបស់ពួកគាត់។

យើងសូមអរគុណដល់ក្រុមការងារ PropertyGuru ក៏ដូចជាគណៈកម្មការដែលបានទទួលស្គាល់ និងកោតសសើរលើកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ជាចុងបញ្ចប់ យើងក៏សូមអរគុណដល់ដៃគូរសហការ អ្នកគាំទ្រ និងអតិថិជនដែលជាម្ចាស់លំនៅឋានគ្រប់រូប ដែលតែងតែជឿជាក់លើខាមប៊ូចាយ៉ាកន្លងមក។

រូបភាព និងសកម្មភាពខ្លះនៅក្នុងកម្មវិធីរាត្រីសមោសរ

Image of Tony giving a winning speech for Best Breakthrough Developer at the PropertyGuru Awards.
Image taken on stage of Kambujaya and PropertyGuru staff for winning Best Boutique Housing Architectural Design.
Image taken on stage of Kambujaya and PropertyGuru staff for winning Best Boutique Housing Development (Phnom Penh).
Image taken on stage of Kambujaya and PropertyGuru staff for winning Best Housing Interior Design.
Image taken on stage of Kambujaya and PropertyGuru staff for winning Best Boutique Housing Landscape Architectural Design.
Image of Tony giving the winning speech with Kambujaya representatives at the background.
Image of Kambujaya attendees posing with 5 awards at their dining table.
Group image of Kambujaya attendees excitingly holding the awards at the PropertyGuru red carpet.