ទស្សនៈទាន

ខាមប៊ូចាយ៉ាជឿជាក់ថា រចនាបថ និងស្ថាបត្យកម្មគឺជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។

គម្រោងនីមួយៗរបស់ខាមប៊ូចាយ៉ា គឺជាសមិទ្ធផលនៃផ្នត់គំនិតគួបផ្សំជាមួយនឹងការសិក្សាលម្អិតគ្រប់ជ្រុងជ្រោយ។ ចំពោះការរចនានិងការសាងសង់លំនៅឋាន យើងបានធ្វើការដកស្រង់ពីវប្បធម៌ និងបរិបទនៃសំណង់ជាតិ។ យើងក៏បានសិក្សាស្រាវជ្រាវទៅលើស្ថាបត្យកម្មនាពេលបច្ចុប្បន្ន ដើម្បីស្វែងយល់ពីអ្វីដែលធ្លាប់ធ្វើ អ្វីដែលធ្លាប់ឬមិនធ្លាប់បានពិចារណា ក៏ដូចជាអ្វីដែលត្រូវគិតគូរបន្ថែមក្នុងវិស័យស្ថាបត្យកម្មសំណង់ផងដែរ។  

គោលបំណងសំខាន់របស់យើងគឺផ្តល់ជីវភាពរស់នៅដែលប្រកបដោយសេចក្តីសុខដុមរមនាជូនដល់អ្នកដែលរស់នៅក្នុងគេហដ្ឋានខាមប៊ូចាយ៉ាគ្រប់រូប ដោយយើងទទួលស្គាល់ថា ទិដ្ឋភាពនៃទីឋានល្អប្រណីតមានឥទ្ធិពលទៅលើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាសតិអារម្មណ៍ផងដែរ។ ចំពោះយើង ការកសាងលំនៅឋានមិនត្រឹមតែជាលេខឬចំនួនតាមដងផ្លូវនោះទេ ប៉ុន្តែជាទីជម្រកដែលអាចរស់នៅបានយ៉ាងសុខសាន្ដ។ ការសិក្សានិងចំណេះដឹងទាំងនេះបានក្លាយជាទស្សនៈទាននៃការរចនាដែលយើងនឹងប្រើប្រាស់ទៅលើគ្រប់គម្រោងទាំងអស់របស់ខាមប៊ូចាយ៉ា។

វត្ថុបំណង

លើសពីការសាងសង់

យើងមានបំណងក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេដែលមានការទទួលស្គាល់ទូទាំងប្រទេស និងជាអ្នកណែនាំបង្ហាញជីវភាពរស់នៅប្លែកពិសេស ដើម្បីជួយដោះស្រាយបញ្ហានៃការកើនឡើងចំនួនគ្រួសារដែលមានជីវភាពកម្រិតមធ្យមក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់យើងគឺបង្កើតទីធ្លាដែលមានការរចនាយ៉ាងគិតគូរហ្មត់ចត់ទៅលើគ្រប់គម្រោងទាំងអស់ ក៏ដូចជាសហគមន៍ និងបរិស្ថានជុំវិញ។

Image of facade in good even lighting.

លំនៅឋាន

ការរស់នៅក្នុងគេហដ្ឋានខាមប៊ូចាយ៉ាគឺប្រៀបបានទៅនឹងការរស់នៅក្នុងទីក្រុងធម្មជាតិដ៏ស្រស់ស្អាត និងមានភាពស្ងប់ស្ងាត់ជាមួយនឹងស្ថាបត្យកម្មសហសម័យដែលមានការរចនាយ៉ាងគិតគូរហ្មត់ចត់។ យើងជឿជាក់ថាលំនៅឋាន គឺជាកន្លែងដែលយើងអាចរស់នៅជាមួយនឹងធម្មជាតិ។ ទោះបីជាផ្ទះសម្រាកលំហែកាយ ឬជាបណ្ដុំនៃផ្ទះល្វែង ឬប្លង់មេបុរីក៏ដោយ រាល់គម្រោងទាំងអស់មានសារៈសំខាន់ចំពោះយើង ដោយយើងយល់ឃើញថាគេហដ្ឋានមិនត្រឹមតែជាលេខឬចំនួននៅតាមដងផ្លូវនោះទេ ប៉ុន្ដែជាទីជម្រកដែលលើសពីការស្នាក់នៅ។

បរិវេន

យើងមានបំណងបង្កើតបរិវេនសាធារណៈ ដែលផ្ដល់ភាពស្វាគមន៍យ៉ាងកក់ក្ដៅ និងជាទីកន្លែងដែលផ្ដល់ឱកាសគេចចេញពីទីក្រុងដើម្បីចំនាយពេលវេលាសម្រាប់ខ្លួនឯង ក៏ដូចជាជួបជុំគ្រួសារនិងមិត្តភក្ដិ។ ជាការពិតណាស់ នេះនឹងក្លាយជាបរិវេនដែលត្រូវបានបង្កើតឡើងជាពិសេសដោយមានរួមបញ្ចូលធម្មជាតិខៀវស្រងាត់ក្នុងការរចនា ដែលនឹងផ្ដល់ឱកាស និងជាភាពទាក់ទាញដល់ការសម្រាកលំហែជាមួយសម្រស់ធម្មជាតិ។

Image of a picnic bench at the Kambujaya Residences mockup house backyard.
Image of a body of water surrounded various plants.

កន្លែងកម្សាន្ត

ជាកន្លែងដែលអាចផ្ដាច់ខ្លួនចេញពីពិភពខាងក្រៅ និងងាកមកផ្ដោតលើចិត្តគំនិត។ ជាកន្លែងសម្រាប់ធ្វើការឆ្លុះបញ្ចាំង និងសម្រាកបន្ធូរអារម្មណ៍។ យើងមានបំណងបង្កើតបរិស្ថានមួយដែលសក្ដិសមសម្រាប់សុខភាព ក៏ដូចជាសុខុមាលភាព។ ហើយនេះក៏ជាឱកាសដើម្បីបង្កើតសួនធម្មជាតិបៃតងដែលពោរពេញទៅដោយរុក្ខជាតិគ្រប់ប្រភេទរួមមានទាំងរុក្ខជាតិដាំជាប់ដី និងវល្លិ៍រំយោលផងដែរ។ មិនតែប៉ុណ្ណោះយើងក៏មានបំណងបង្កើតបទពិសោធន៍ និងសកម្មភាពផ្នែកកសិកម្មសម្រាប់មនុស្សគ្រប់វ័យគ្រប់ជំនាន់។

ការធ្វើអាជីវកម្ម

ផ្អែកលើចក្ខុវិស័យដែលឆ្ពោះទៅរកការអភិវឌ្ឍន៍ទីក្រុងទំនើបស៊ីវីល័យ យើងបានព្យាយាមផ្ដល់ទីតាំងធំទូលាយ និងដែលជាកន្លែងផ្សាភ្ជាប់ប្រពៃណីវប្បធម៌ទៅនឹងអាជីវកម្ម។ Design-led approach ជាវិធីសាស្ដ្រដែលមានការពិចារណាលើការកំណត់បរិបទអាជីវកម្មផ្ដោតលើមានការពិនិត្យទៅលើគុណសម្បត្តិ និងកត្តារួមចំណែកជាច្រើនផ្សេងទៀត ជាមួយនឹងគំនិតច្នៃប្រតិដ្ឋ​ដើម្បីធានាការរួមបញ្ចូល និងបង្ហាញលក្ខណៈពិសេសនៃសិល្បៈ រចនាបថ ហត្ថកម្ម និងគុណភាព៕

Image of a view of the courtyard taken from the kitchen island with coffee equipment in the foreground.