(Tony Socheat) មានកំណើតនៅប្រទេសកម្ពុជា រួចបានផ្លាស់ទៅរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិក មុននឹងត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០០៨។ លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកធុរកិច្ច នៅមហាវិទ្យាល័យ បូស្ដុន (Boston) សហរដ្ឋអាមេរិក។
ក្នុងនាមជាសហគ្រិន លោក ថូនី (Tony) មានចំណង់ចំណូលចិត្តក្នុងការបង្កើត និងអភិវឌ្ឍក្រុមហ៊ុនឬគម្រោងចាប់តាំងបាតដៃទទេ។ លោកជាបុគ្គលដែលមានសេចក្ដីមោះមុតទៅលើការបង្កើតទីធ្លាដែលមានលក្ខណៈប្លែកពិសេសឬមានការបណ្ដុះគំនិត ដែលនាំមកនូវការផ្លាស់ប្ដូរដែលមានឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់នវានុវត្តន៍ថ្មី និងវិធីសាស្ដ្រផ្ដោតលើការរចនាដើម្បីគ្រប់គ្រងគម្រោងនិងសំណង់។
មុននឹងបង្កើតខាមប៊ូចាយ៉ា លោក ថូនី (Tony) ជាប្រធានគម្រោង និងនាយកក្រុមប្រឹក្សាភិបាលនៃភូមិបាគង (អភិវឌ្ឍដោយ Urban Living Solution)។ លោកបានចំណាយពេល ៣ឆ្នាំ ក្នុងការត្រួតពិនិត្យការអភិវឌ្ឍន៍គម្រោងទាំងមូលដែលផ្ដោតសំខាន់លើការរស់នៅបែបសហគមន៍ក្នុងខេត្តសៀមរាប។ គម្រោងភូមិបាគងស្ថិតនៅលើផ្ទៃដីជាង ៤.៧ ហិកតាដែលរួមមាន លំនៅឋាននិងផ្ទះអាជីវកម្មចំនួន ៣៥០ខ្នង, ផ្សារបន្លែ, បឋមសិក្សា និងចំណតយានយន្ដ៕