អ្វីដែលយើងធ្វើ

ស្វែងយល់ពីអ្វីដែលយើងផ្ដល់ជូន

Aerial image of the Kambujaya Residences project facade under construction.
ការចាប់យកឱកាស

ខាមប៊ូចាយ៉ារីករាយនឹងសហការជាមួយម្ចាស់អចលនទ្រព្យ អ្នកវិនិយោគ និងបុគ្គលទាំងឡាយដែលមានភាពច្នៃប្រតិដ្ឋ ដែលមានបំណងអភិវឌ្ឍកម្ពុជាឲ្យមានភាពកាន់តែល្អប្រសើរ

ដំណើរការរបស់យើង

កិច្ចខិតខំប្រឹងប្រែងសហការ

យើងមិនត្រឹមតែជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដូចក្រុមហ៊ុនទូទៅនោះទេ។ គោលដៅអភិវឌ្ឍន៍របស់យើងគឺស្វែងរកដៃគូរសហការដែលមានទិសដៅតែមួយ ដូចជាអ្នកវិនិយោគដែលមានចិត្តមោះមុត ផ្ដល់គុណតម្លៃ និងមានចក្ខុវិស័យកសាងអនាគតល្អប្រសើរសម្រាប់កម្ពុជា។ យើងរីករាយសហការជាមួយនឹងក្រុមប្រឹក្សា និងអ្នកជំនាញដែលមានភាពច្នៃប្រតិដ្ឋ ដើម្បីនាំមកនូវជីវភាពរស់នៅដែលមានលក្ខណៈល្អប្រសើរសម្រាប់ទីផ្សារក្នុងស្រុក។ ខាងក្រោមនេះគឺជា ការបែងចែកដំណើរប្រតិបត្តិការរបស់យើង។

០១

ដំណើរការនៃគម្រោង

គម្រោងដែលទទួលបានភាពជោគជ័យចាប់ផ្ដើមពីគំនិតដែលមានភាពល្អប្រសើរ។ ដំណាក់កាលសំខាន់មួយនេះ អាចជាផ្នែកមួយដែលផ្ដល់ភាពរំភើប និងគួរឲ្យចាប់អារម្មណ៍ជាងគេនៃដំណើរវិវត្តន៍របស់ខាមប៊ូចាយ៉ា។

ចាប់ផ្ដើមជាមួយនឹងការវិនិច្ឆ័យ និងជ្រើសរើសទីតាំង។ យើងបានពិភាក្សា និងស្វែងរកគំនិតមួយចំនួនរួមគ្នា។ ការបង្កើតទីធ្លាដែលមានលក្ខណៈប្លែកពិសេស និងមានការរចនាយ៉ាងគិតគូរហ្មត់ចត់ គឺជាគំនិតដែលយើងរីករាយនឹងអនុវត្ត និងស្វែងយល់បន្ថែម។ ម្យ៉ាងវិញទៀត ការសិក្សាពីគំនិតទាំងនេះគឺពិតជាមានតម្លៃ។ នៅខាមប៊ូចាយ៉ា យើងផ្ដល់តម្លៃលើការខិតខំប្រឹងប្រែងទាំងឡាយ ដើម្បីទទួលយកជាបទពិសោធន៍ និងស្វែងយល់បន្ថែមពីវិធីសាស្ដ្រដែលសក្ដិសមនឹងប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍លំនៅឋាន កន្លែងកម្សាន្ត ក៏ដូចជាទីតាំងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។

Illustration of a site walkthrough.
ការសិក្សាពីទីតាំងគម្រោង
Top down illustration of a brainstorming session with staff.
ការស្វែករកគំនិត
Illustration of a tablet being held.
ការវាយតម្លៃគ្រប់ជ្រុងជ្រោយ
Illustration of the internal staff strategy meeting.
ការរៀបចំ និងព្រឹក្សាយោបល់
Illustration of a staff working on the desktop.
គំនូសតាងលម្អិត
Illustration of an accounting document next to a calculator and office supplies.
ការវាយតម្លៃលើការចំណាយ
Illustration of contract signing.
កិច្ចព្រមព្រៀងជាដៃគូរ

០២

ការអភិវឌ្ឍន៍គម្រោង

បន្ទាប់ពីកំណត់ទិសដៅ និងគំនិតច្បាស់លាស់ នេះជាពេលវេលាដើម្បីក្រឡេកមើលចំណុចលម្អិតសំខាន់ៗ។

ជំហាននេះរួមមានការបង្កើតយុត្តិសាស្ដ្រសំខាន់ៗ និងការវាយតម្លៃយ៉ាងហ្មត់ចត់ទៅលើគ្រប់រូបភាព ដូចជាសមត្ថភាព ទីផ្សារ សុពលភាព ក៏ដូចជាកត្តាផ្សេងៗទៀតដែលមានឥទ្ធិពលលើការអភិវឌ្ឍន៍គម្រោង។

ការវិភាគទាំងអស់នេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់សា្ថបត្យករ វិស្វករ និងអ្នកផ្ដល់ប្រឹក្សារបស់យើងដើម្បីកំណត់ការរចនា និងកត្តាលម្អិតផ្សេងៗទៀតនៃគម្រោងប៉ុណ្ណោះទេ ក៏សម្រួលដល់ផ្នែកហិរញ្ញវត្ថុដែលអាចជួយឲ្យអ្នកស្វែកយល់បន្ថែមអំពីចំណូល និងចំណាយនៃគម្រោង។

បន្ទាប់ពីមានការរៀបចំដែលមានកិច្ចសន្យារវាងភាគីដែលចូលរួម នោះការសាងសង់ ការផ្សព្វផ្សាយ និងស្វែករកទីផ្សារនៃគម្រោងនឹងអាចអនុវត្តជាបន្ដបន្ទាប់។

០៣

ការគ្រប់គ្រងគម្រោង

ចំពោះដំណើរការនៃគម្រោង យើងបានធ្វើការវិភាគលើរាល់ជំហានដែលចាំបាច់។​ បន្ទាប់ពីបញ្ចប់ដំណើរការនៃការរចនា ជំហានសំខាន់បន្ទាប់គឺការគ្រប់គ្រងសំណង់ដែលតម្រូវឲ្យមានភាពផ្ចិតផ្ចង់។

អ្នកនឹងត្រូវទទួលបានការណែនាំពីក្រុមការងាររបស់យើង ដែលគ្រប់គ្រងគម្រោងផ្ទាល់ និងមានទំនួលខុសត្រូវលើការគ្រប់គ្រងប្រចាំថ្ងៃ (ដូចជា ផ្នែកគណនេយ្យ, ផ្នែកផ្គត់ផ្គង់សម្ភារៈ, ផ្នែកទីផ្សារ) និងការដ្ឋានសាងសង់ (ដូចជាផ្នែកសំណង់, ផ្នែកវិស្វកម្ម និងផ្នែកបញ្ចប់ការតុបតែង)។

គុណភាព, ពេលវេលា និងតម្លៃគឺជាកត្តាសំខាន់ៗដែលត្រូវមានការគិតពិចារណាយ៉ាងផ្ចិតផ្ចង់។ ក្រុមការងារខាមប៊ូចាយ៉ានឹងផ្ដល់ព័ត៌មានពីដំណើរការសាងសង់ និងការសម្រេចចិត្តទាំងឡាយតាមរយៈការជជែកពិភាក្សា និងការណាត់ជួប។

Illustration of a site supervisor onsite.
ការគ្រប់គ្រងសំណង់
Illustration of supplier and contractor shaking hands with construction materials at the background.
ការគ្រប់គ្រងសម្ភារៈផ្គត់ផ្គង់
Illustration of a site supervisor inspecting a site.
ការគ្រប់គ្រងគុណភាពសំណង់
Illustration of a construction staff meeting.
របាយការណ៍ការពីដំណើរការសាងសង់
Illustration with color swatch book, pamphlet, and a hand generating the Kambujaya logo on a piece of paper.
ការផ្សព្វផ្សាយ
Illustration of flat lay of marketing collaterals: brochure, mobile phone with website & tablet with website.
ទីផ្សារដែលមានប្រសិទ្ធភាព
Illustration of a sales event.
កម្មវិធីផ្នែកលក់

០៤

ការផ្សព្វផ្សាយ និងទីផ្សារ

សេវាកម្មផ្សព្វផ្សាយ និងទីផ្សាររបស់យើងចាប់ផ្ដើមជាមួយនឹងគម្រោង ហើយបញ្ចប់នៅពេលដែលគម្រោងត្រូវបានបញ្ចប់។ ខាមប៊ូចាយ៉ាជឿជាក់លើឥទ្ធិពលនៃការណែនាំខ្លួនជាលើកដំបូង ដូច្នេះយើងខិតខំផ្ដល់វិធីសាស្ដ្រនៃការផ្សព្វផ្សាយ និងទីផ្សារដែលមានគុណភាពខ្ពស់សម្រាប់គម្រោង។

ការផ្សព្វផ្សាយការអភិវឌ្ឍន៍គម្រោង មានការពាក់ព័ន្ធនឹងដំណើរការគម្រោង ដើម្បីធានាប្រសិទ្ធភាពរវាងការផ្សព្វផ្សាយ និងគម្រោងដោយផ្ទាល់។ នៅពេលដែលប្រេន សញ្ញាសម្គាល់ និងទំនាក់ទំនងនៃការផ្សព្វផ្សាយត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ បន្ទាប់មកយើងនឹងរៀបចំវិធីសាស្ត្រនៃការផ្សព្វផ្សាយ។ ទាំងនេះរួមមាន ការបង្កើតគេហទំព័រ​ បណ្ដាញសង្គម ក្រុមការងារផ្នែកលក់ ក៏ដូចជាការតុបតែងសម្ភារៈផ្នែកលក់។

ដើម្បីជួយដល់ការផ្សព្វផ្សាយ យើងមានក្រុមការងារដែលមានភាពប៉ិនប្រសប់ ដោយឈរលើគោលការណ៍នៃភាពជឿនលឿន និងបត់បែន។ វិធីសាស្ដ្រផ្នែកទីផ្សាររបស់យើងមានលក្ខណៈសាមញ្ញ និងមានប្រសិទិ្ធភាព ដោយយើងមានផ្ដល់បទបង្ហាញដែលមានលក្ខណៈទំនើប ស៊ីវីល័យ និងផ្ដល់ព័ត៌មានលម្អិតច្បាស់លាស់៕