សួនក្នុងផ្ទះ
ដោយមានការពិចារណាលើប្លង់បាត និងកម្ពស់នៃអគារ យើងបានណែនាំការរចនាដែលមានសួនក្នុងផ្ទះ។ ដំបូលកញ្ចក់ដ៏ធំនៃគេហដ្ឋានរបស់យើង មាននាទីជាប្រភពពន្លឺដែលអនុញ្ញាតឲ្យព្រះអាទិត្យឆ្លងកាត់បានពេញមួយថ្ងៃ និងផ្ដល់ពន្លឺគ្រប់គ្រាន់ក្នុងគេហដ្ឋាន។ លើសពីនេះទៅទៀត លំហក្រោមដំបូលក៏បង្កើតជាផ្លូវសម្រាប់លំហូរខ្យល់ក្នុង និងជុំវិញគេហដ្ឋានដែលអាចកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ផងដែរ។