អត្ថបទសំខាន់

ដំណើរការជ្រើសរើសប្រេនរបស់យើង

ព័ត៌មានលម្អិតពីការជ្រើសរើសប្រេនខាមប៊ូចាយ៉ា។

ដំណើរការចាប់ផ្ដើម

ចាប់ផ្ដើមជាមួយនឹងការណាត់ជួបរវាង លោក ថូនី (Tony) ដែលជាស្ថាបនិក​ខាមប៊ូចាយ៉ា និង អ្នកស្រី ណាតាលី លី (Nataly Lee) នៃ SAAT Studio ដើម្បីពិភាក្សាពីចក្ខុវិស័យរបស់លោក ទៅលើការបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍ជីវភាពរស់នៅថ្មីមួយ ដែលផ្តោតសំខាន់លើទីធ្លារស់នៅ រចនាបថ និងការរួមបញ្ចូលធម្មជាតិសម្រាប់ទីផ្សារ និងប្រជាជនដែលមានជីវភាពកម្រិតមធ្យមក្នុងប្រទេសកម្ពុជា។

ដំណើរការកំណត់ប្រេនរបស់យើងប្រព្រឹត្តទៅយ៉ាងរលូន និងឆាប់រហ័ស។ លោក ថូនី (Tony) តែងតែចង់ប្រើឈ្មោះជាភាសាសំស្ក្រឹត ហើយពេញចិត្តនឹងពាក្យ “កម្ពុជ” (ដែលធ្លាប់ជាឈ្មោះអាណាចក្រខ្មែរ) ប៉ុន្ដែមិនទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នោះទេ ដោយសារជាឈ្មោះកេរ្ដិ៍ដំណែលខ្មែរតាំងពីបុរាណកាល។ ដោយមានការសិក្សាបន្ថែមពីភាសាសំស្ក្រឹត ទើបយើងទទួលបានពាក្យ “ខាមប៊ូចាយ៉ា (Kambujaya)” ដែលជាពាក្យបន្សំនៃពាក្យ “ខាមប៊ូចា” (ក្លាយពីពាក្យ “កម្ពុជ”) និង “ចាយ៉ា” (ក្លាយមកពីព្រះនាម “ព្រះបាទជ័យវរ្ម័នទី៧” និងមានន័យថា “ជ័យជម្នះ” ក្នុងភាសាសំស្ក្រឹត)។ ដូច្នេះជារួម ការកំណត់ប្រេនរបស់យើងគឺជាការរួមបញ្ចូលព្រះនាមបុព្វបុរស និងឈ្មោះកេរ្ដិ៍ដំណែលខ្មែរ។

របកគំហើញ

អ្នកស្រី ណាតាលី (Nataly) បានបង្ហាញ និងផ្ដល់គំនិតមួយចំនួន ដែលមានការបណ្ដុះគំនិតពីដើមត្នោត, ស្ថាបត្យកម្មដំបូលផ្ទះខ្មែរ និងធម្មជាតិបៃតង។ ម៉ាកសញ្ញារបស់ខាមប៊ូចាយ៉ាដែលមានរូបរាងជាស្លឹកត្នោត ត្រូវបានជ្រើសរើសជាការតំណាងឲ្យស្ថាបត្យកម្មខ្មែរថ្មី ស្របពេលដែលធ្វើការផ្សាភ្ជាប់ប្រេនរបស់យើងទៅនឹងអត្តសញ្ញាណជាតិ ក៏ដូចជាការរួមបញ្ចូលធម្មជាតិ។ ការផ្សព្វផ្សាយនិងទំនាក់ទំនងជាមួយនឹងអតិថិជន មានភាពកក់ក្ដៅ និងស្វាគមន៍ ក៏ដូចជាផ្ដល់ការអប់រំដែលជាស្មារតីរបស់ខាមប៊ូចាយ៉ាដើម្បីក្លាយជាភ្នាក់ងារអភិវឌ្ឍន៍អចលនទ្រព្យដែលផ្ដល់ការបណ្ដុះគំនិត បរិបទអប់រំ និងមានភាពជឿនលឿន។

គោលបំណងរបស់ខាមប៊ូចាយ៉ា គឺសាងសង់លំនៅឋានដែលមានភាពល្អប្រណីត និងមុខងារច្បាស់លាស់ ដែលជួយជម្រុញដល់ការប្រាស្រ័យទាក់ទងក្នុងសង្គម និងទំនាក់ទំនងជាមួយនឹងធម្មជាតិ ដើម្បីកំណត់ស្ដង់ដារថ្មីមួយសម្រាប់ការអភិវឌ្ឍន៍គេហដ្ឋានបែបប៊ូទិកក្នុងប្រទេសកម្ពុជា។

រូបភាពដោយ៖ Thomas Cristofoletti

សាលមហោស្របចតុមុខ

ស្លាកសញ្ញារបស់យើងមានការបណ្ដុះគំនិតពីស្ថាបត្យកម្មដ៏ល្អប្រណីតរបស់ លោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករដ៏ល្បីល្បាញបំផុសនៅក្នុងប្រទេសកម្ពុជា គឺសាលមហោស្របចតុមុខ។​ នៅពេលដែលយើងមើលពីលំហអាកាស សាលចតុមុខមានរូបរាងស្រដៀងនឹងស្លឹកត្នោត ដែលជាការឆ្លុះបញ្ចាំងពីស្ថាបត្យកម្មខ្មែរថ្មី។ ជាការពិតណាស់ ដើមត្នោតផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេស និងប្រជាជនខ្មែរ ដែលធ្វើឲ្យរុក្ខជាតិនេះជាដើមរុក្ខជាតិតំណាងឲ្យអត្តសញ្ញាណជាតិ។

ស្លឹកត្នោត

ក្នុងប្រទេសកម្ពុជា ដើមត្នោតត្រូវបានចាត់ទុកជាប្រភេទរុក្ខជាតិដែលអាចប្រើប្រាស់សម្រាប់មុខងារជាច្រើន។ ក្រៅពីផលិតផលចំណីអាហារ ស្លឹកត្នោត និងធាងត្នោតក៏ត្រូវបានប្រើជាសម្ភារៈសាងសង់លំនៅឋានផងដែរ។ ដោយមានស្លឹកត្នោតជាលំនាំនៃស្លាកសញ្ញា យើងមិនត្រឹមតែបង្ហាញពីភាពស្ញប់ស្ញែងដល់ស្ថាបត្យកម្មជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការផ្សាភ្ជាប់ទៅនឹងធម្មជាតិថែមទៀតផងដែរ។

ដើម Gamboge

បន្ទាប់ពីសិក្សាកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ដ្រប្រទេសកម្ពុជា យើងបានស្វែងយល់ពីប្រភេទដើមឈើម្យ៉ាងដែលត្រូវគេបានយកជ័រដើម្បីធ្វើជាថ្នាំពណ៌ជ្រលក់ស្បង់ចីវព្រះសង្ឍ ដែលជាពណ៌ប្រពៃណីនៃគ្រឿងដណ្ដប់កាយភិក្ខុសង្ឃក្នុងពុទ្ធសាសនាថេរវាទ។

លទ្ធផល

ស្លាកសញ្ញាខាមប៊ូចាយ៉ា មានការបណ្ដុះគំនិតពីរាងស្លឹកត្នោត ក៏ដូចជាសាលមហោស្របចតុមុខ។ សញ្ញាសម្គាល់ដែលមានលក្ខណៈបែបស៊ីវិល័យនិងប្លែកពិសេសនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីគោលបំណង និងចក្ខុវិស័យរបស់ខាមប៊ូចាយ៉ាប៉ុណ្ណោះទេ តែក៏ជាការដកស្រង់បរិបទនិងវប្បធម៌ដែលបានបន្សល់ទុកជាកេរ្តិ៍មរតកខ្មែរផងដែរ។ ស្លាកសញ្ញានេះក៏បានបង្ហាញពីទិដ្ឋភាពក្នុងសហគមន៍ ដែលជាការបង្កើតទំនាក់ទំនង និងមិត្តភាពស្របពេលដែលរស់នៅក្នុងគេហដ្ឋានរបស់យើង។

ម៉ាកសញ្ញារបស់យើងត្រូវបានរចនាដោយភា្ជប់ជាមួយនឹងប្រេន ដែលមានភាពប្រណីត និងស៊ីវីល័យ  ដោយឈរលើតុល្យភាព និងទីធ្លារស់នៅធំទូលាយនៃគេហដ្ឋាន ដែលជាមូលដ្ឋានគ្រិះរបស់ខាមប៊ូចាយ៉ា។

ដោយមានការបណ្ដុះគំនិតពីប្រភេទពណ៌ដែលមានការពេញនិយមក្នុងប្រទេស ពណ៌តំណាងរបស់ខាមប៊ូចាយ៉ាគឺជាពណ៌ដែលងាយស្រួលនឹងកត់សម្គាល់ មិនត្រឹមតែប៉ុណ្ណោះជាពណ៌ដែលយើងឃើញមានប្រើប្រាស់ចាប់តាំងពីបុរាណកាលមកម្ល៉េះ។ ហើយយើងបានប្រើពណ៌សម្គាល់ទាំងនេះសម្រាប់ខាមប៊ូចាយ៉ាទាំងក្នុងស្ថាប័ន និងសាធារណៈ៕