គម្រោង

វីឡាខាមប៊ូចាយ៉ា

ជាផ្នែកមួយនៃគេហដ្ឋានខាមប៊ូចាយ៉ា វីឡាខាមប៊ូចាយ៉ានឹងផ្ដល់ជូននូវរាល់ចំណុចដែលលោកអ្នករំពឹងទុកពីលំនៅឋានរបស់ខាមប៊ូចាយ៉ា។

អំពីគម្រោង

ដោយស្ថិតនៅកែងផ្លូវនៃគម្រោងទាំងមូល ផ្ទះវីឡានេះនឹងផ្ដល់ជូននូវចំណុចផ្សេងៗទៀតដែលលើសពីផាសុកភាព និងត្រូវបានសាងសង់ឡើងសម្រាប់គ្រួសារដែលកំពុងស្វែងរកលំនៅឋានដើម្បីស្នាក់នៅ ក៏ដូចជាដើម្បីសម្រាកលំហែផងដែរ។

វីឡាកែងផ្លូវពិសេស ដែលមានកម្ពស់ ៣ជាន់ និងបន្ទប់គេង ៤បន្ទប់នេះ គឺជាលំនៅឋានដែលផ្ដល់ទាំងជីវភាពរស់នៅដែលមានលក្ខណៈមុខងារច្បាស់លាស់ ក៏ដូចជាការកម្សាន្ដផងដែរ។ ដើម្បីទទួលបានជីវភាពរស់នៅដែលមានលក្ខណៈប្លែកពិសេសនេះ យើងបានបែងចែកទីតាំងសម្រាប់ការកម្សាន្ដ ដែលនឹងផ្ដល់ឱកាសឲ្យលោកអ្នកធ្វើសកម្មភាពផ្សេងៗដែលជួយក្នុងការបង្កើនស្មារតី ព្រមទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។

ព័ត៌មានលម្អិតគម្រោង៖



ទីតាំង៖


ប្រភេទ៖

ស្ថាបត្យកម្ម៖
ទេសភាព៖
ការរចនាខាងក្នុង + ការបង្ហាញ៖




វាលស្បូវ,
​ភ្នំពេញ

លំនៅឋាន

future
native landscapE

Kambujaya

«ការកម្សាន្ដ» ជាពាក្យមួយដែលយើងបានយកមកពិចារណាបន្ថែមក្នុងដំណើរនៃការរចនា។ យើងមានបំណងផ្ដល់ជូននូវទីកន្លែងដែលលោកអ្នកអាចបំបាត់ភាពតាងតឹង ក៏ដូចជាសម្រាកបន្ធូរអារម្មណ៍បានជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ យើងក៏មានបំណងជួយកំណត់ជីវភាពរស់នៅដែលមានតុល្យភាពការងារ ដែលលោកអ្នកអាចគេចចេញ និងធ្វើការបែងចែកពីជីវភាពរស់នៅប្រចាំថ្ងៃបានគ្រប់ពេល។ ហើយពិសេសជាងនេះទៅទៀត យើងក៏មានបំណងធ្វើឲ្យ វីឡាខាមប៊ូចាយ៉ា ក្លាយជាផ្ទះលំហែកាយរបស់លោកអ្នក។

ផ្នែកខាងក្នុង

នៅជាន់ផ្ទាល់ដីនៃផ្ទះវីឡាពិសេសមួយខ្នងនេះ គឺជាការឆ្លុះបង្ហាញពីរចនាបថនៃជីវភាពរស់នៅដែលផ្សាភ្ជាប់មជ្ឈដ្ឋានរស់នៅទៅនឹងមជ្ឈដ្ឋានខាងក្រៅ។ ទីធ្លារស់នៅសំខាន់ៗនីមួយៗ ត្រូវបានខណ្ឌចែកពីទីធ្លាខាងក្រៅ ដោយទ្វា និងផ្ទាំងកញ្ចក់ ដែលលាតសន្ធឹងលើផ្ទៃជញ្ជាំងទាំងមូល។ ផ្ទៃកញ្ចក់ទាំងនេះមាននាទីជារនាំងការពារកម្ទេចកម្ទីធូលី ព្រមទាំងធ្វើឲ្យរុក្ខជាតិបៃតងដែលនៅខាងក្រៅ ក្លាយជាផ្នែកមួយនៃការតុបតែងខាងក្នុងសម្រាប់គេហដ្ឋានថែមទៀតផង។ ទាំងនេះនឹងផ្ដល់ជាទិដ្ឋភាពសួនច្បារបែបត្រូពិចមួយដែលលោកអ្នកអាចរីករាយទស្សនាបានជានិច្ចកាល មិនថាក្នុងពេលដែលលោកអ្នកកំពុងអង្គុយលំហែក្នុងបន្ទប់ទទួលភ្លៀវដ៏មានភាពកក់ក្ដៅ ឬចម្អិនអាហារ និងមានការជួបជុំក្នុងបន្ទប់ទទួលទានអាហារក៏ដោយ។ ដើម្បីផ្ដោតសំខាន់ទៅលើចំណុចប្លែកពិសេសមួយនេះ យើងបានធ្វើការជ្រើសរើសសម្ភារៈដែលមានពណ៌បែបធម្មជាតិ និងមានប្រើប្រាស់ក្បាច់តុបតែងបន្ដិចបន្ទួចដើម្បីជួយបង្កើតសោភ័ណភាពដល់គេហដ្ឋាន។

បន្ទប់មេគ្រួសារ

បន្ទប់មេគ្រួសារស្ថិតនៅផ្នែកខាងក្រោយនៃជាន់ទី១។ បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវផ្ទាល់ខ្លួនត្រូវបានភ្ជាប់ជាមួយនឹងបន្ទប់ទឹកដែលត្រូវបានបំពាក់ដោយជម្រើសសម្ភារៈតុបតែង និងសម្ភារៈបន្ទប់ទឹកដែលមានគុណភាពខ្ពស់។ ការជ្រើសយកអាងងូតទឹកពណ៌សសម្រាប់បន្ទប់ទឹកមួយនេះនឹងផ្ដល់ជាបរិយាកាសស្ងប់ស្ងាត់សម្រាប់ការស្មឺងស្មាត មិនតែប៉ុណ្ណោះក៏ជួយកាត់បន្ថយភាពតាងតឹងទៀតផង។ បន្ទប់ប្ដូរសម្លៀកបំពាក់ដ៏ធំទូលាយក៏ត្រូវបានភ្ជាប់ទៅនឹងបន្ទប់ទឹក ដើម្បីធានាពីទីតាំងគ្រប់គ្រាន់សម្រាប់ដាក់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកផងដែរ។

បន្ទប់គេង

ចំណែកឯនៅជាន់ខាងលើវិញ មានបន្ទប់គេងចំនួន ០៣បន្ទប់ ដែលសុទ្ធសឹងតែទទួលបានពន្លឺធម្មជាតិ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ គួបផ្សំជាមួយនឹងទេសភាពនៃរុក្ខជាតិបៃតងដែលមានជាស្រេចនៅក្នុងសហគមន៍។

រាល់រូបភាពទាំងអស់ជារូបគំនូរ។

ប្លង់មេនៃគម្រោង

Isometric render a masterplan of Kambujaya Residences.
ទំហំដីសរុប

351m2

  • Driveway (3 Cars)

  • Main Garden

  • Backyard

ទំហំផ្ទះសរុប

480m2

  • 3 Floors

  • 6 Balconies

សួនសរុប

72m2

  • Main Garden

  • Pond

  • Rooftop Garden

ប្លង់បាត

វីឡា

01

ចំណតយានយន្ត

02

បន្ទប់ទឹក 

03

បន្ទប់ដាក់សម្ភារៈ

04

បន្ទប់ទទួលភ្ញៀវ

05

អាងចិញ្ចឹមត្រី

06

អាងហែលទឹក

07

ចង្រ្កានបាយ

08

កន្លែងទទួលទានអាហារ

09

បន្ទប់ដាក់សម្ភារៈ

10

បន្ទប់អ្នកមើលថែផ្ទះ

11

ចង្ក្រានបាយក្រៅផ្ទះ

12

បន្ទប់បចេ្ចកទេស

13

រានអង្គុយខាងក្រៅ

14

រានហាល

15

រានហាល

16

បន្ទប់ទទួលភ្ញៀវ

17

បន្ទប់​សិក្សា

18

បន្ទប់ហាត់ប្រាណ

19

បន្ទប់ប្ដូរសម្លៀកបំពាក់

20

បន្ទប់ទឹក (ក្នុងបន្ទប់)

21

បន្ទប់មេគ្រួសារ

22

បន្ទប់គេង 

23

តេរ៉ាស

24

បន្ទប់​ស្ទី​ម

25

អាង​ទឹក​ក្ដៅ

លក្ខណៈពិសេសរបស់គេហដ្ឋាន

Icon of a house with air flow depicting ventilation.

ចរន្តខ្យល់ធម្មជាតិ

Icon of window with curtains and the sun at the back.

ពន្លឺធម្មជាតិ

Icon of plants.

ការរួមបញ្ចូលធម្មជាតិ

Icon of a house with an interior layer depicting insulation.

ជញ្ជាំងឥដ្ឋពីរជាន់ការពារកម្ដៅ

Icon a house with vertical arrows depicting high ceiling.

ពិដានកម្ពស់ខ្ពស់

Icon of wall-mount toilet.

សម្ភារៈបន្ទប់ទឹកទំនើប

Icon of convection stovetop with four cooking zones.

សម្ភារៈផ្ទះបាយមានគុណភាពខ្ពស់

Icon of a gate.

ទ្វារបងបើកដោយស្វ័យប្រវត្តិ

Icon of 5 water droplets depicting 5 BARs of water pressure value.

ម៉ាស៊ីនប៊ូមទឹក

Icon of anti-termite symbol.

ការពារសត្វចង្រៃ

Icon of fibre optics cable.

ប្រព័ន្ធហ្វាយប័រអូបទិក

Icon of air conditioner with pipes attached.

ខ្សែស្ពាន់ម៉ាស៊ីនត្រជាក់

Icon of water heater.

ម៉ាស៊ីនទឹកក្ដៅ

Icon of a cloth hanger.

ទូសម្លៀកបំពាក់

Icon of a security guard.

សន្តិសុខ 24 ម៉ោង

សួនច្បារខៀវស្រងាត់

អាងហែលទឹក

អាងត្រី

ទីធ្លាសម្រាកលម្ហែខាងក្រៅផ្ទះ

ចង្ក្រានបាយក្រៅផ្ទះ

អាងទឹកក្តៅ

តេរ៉ាស

បន្ទប់ហាត់ប្រាណ

បន្ទប់​សិក្សា

បន្ទប់អ្នកមើលថែផ្ទះ

សហគមន៍

Aerial shot looking towards the city at dusk with location pins.

ជីវភាពរស់នៅបែបស្ងប់ស្ងាត់

ស្ថិតក្នុងសហគមន៍ដែលមានភាពស្ងប់ស្ងាត់ នៅផ្នែកខាងកើតទីក្រុង និងមានចម្ងាយ ៩០០ម៉ែត្រ ពីផ្លូវជាតិលេខ១ គឺជាបណ្ដុំវីឡាកូនកាត់ ១៥ខ្នង របស់ខាមប៊ូចាយ៉ា។ តំបន់ដែលសម្បូរទៅដោយសំណង់លំនៅឋាន និងអាជីវកម្មនេះ មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាធម្មជាតិខៀវស្រងាត់ ដែលជាលក្ខណៈពិសេសមួយនៃគម្រោងដំបូងបង្អស់របស់យើង។ ​គម្រោងសេវាកម្មរួមមាន ផ្សារទំនើប ហាងប៊ូទិក និងភោជនីយដ្ឋានជាច្រើនកន្លែង មានចម្ងាយប្រហែល ២-៣នាទីពីគេហដ្ឋាន ផ្ដល់ភាពងាយស្រួលដល់អ្នកដែលរស់នៅក្នុងគេហដ្ឋានខាមប៊ូចាយ៉ា។​

ទីតាំងរបស់យើង

A map of Phnom Penh with transparent orange circle overlay on top.