គម្រោង

គេហដ្ឋានខាមប៊ូចាយ៉ា

បណ្ដុំវីឡាកូនកាត់ ១៥ខ្នង ទទួលបានការបណ្ដុះគំនិតពីធម្មជាតិ ដែលមានការរចនាយ៉ាងយកចិត្តទុកដាក់។

អំពីគម្រោង

គេហដ្ឋានខាមប៊ូចាយ៉ា គឺជាបណ្តុំនៃផ្ទះវីឡាកូនកាត់ចំនួន ១៥ខ្នង ស្ថិតនៅក្នុងតំបន់ដ៏ខៀវស្រងាត់នៃផ្នែកខាងកើតរាជធានីភ្នំពេញ។

ចំពោះគម្រោងទី១ យើងមានគោលបំណងក្នុងការផ្តល់ជូននូវឱកាសរស់នៅជាមួយនឹងធម្មជាតិបៃតងដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់ លម្អដោយស្ថាបត្យកម្មសហសម័យ រចនាឡើងដោយមានការគិតគូរហ្មត់ចត់ដើម្បីលើកកម្ពស់គុណភាពគេហដ្ឋាន។

ផ្ទះវីឡាកូនកាត់របស់យើងដែលមានកម្ពស់ ៣ជាន់ និងបន្ទប់គេងចំនួន៤ បានសាងសង់ឡើងជាមួយគំនិតនិងរូបរាងដ៏សំខាន់នៃផ្ទះល្វែងបុរាណខ្មែរ រួមជាមួយទីធ្លារស់នៅធំទូលាយដែលជាតម្រូវការចាំបាច់សម្រាប់គ្រួសារសម័យថ្មី។

គេហដ្ឋានខាមប៊ូចាយ៉ា ទាំងអស់សុទ្ធសឹងតែមានទីធ្លារស់នៅធំទូលាយដែលមានពន្លឺធម្មជាតិ និងខ្យល់អាកាសគ្រប់គ្រាន់គួបផ្សំជាមួយនឹងទេសភាពខៀវស្រងាត់ ដែលជួយជម្រុញឲ្យគុណភាពនៃការរស់នៅក្នុងបុរីមានលក្ខណៈកាន់តែល្អប្រសើរ។

គម្រោងគេហដ្ឋានខាមប៊ូចាយ៉ានឹងបញ្ចប់ជាស្ថាពរត្រឹមពាក់កណ្ដាលឆ្នាំ ២០២២៕

ព័ត៌មានលម្អិតគម្រោង៖



ទីតាំង៖


ប្រភេទ៖

ស្ថាបត្យកម្ម៖
ការបង្ហាញ៖
យីហោ៖
ទេសភាព៖




វាលស្បូវ,
​ភ្នំពេញ

លំនៅឋាន

future
Oriviz
saat studio
native landscapE

ស្ថាបត្យកម្ម

រចនាបថផ្នែកខាងក្រៅដ៏ប្រណីត

ជាមួយនឹងបរិស្ថានដែលមានរុក្ខជាតិរុំព័ន្ធជុំវិញ ផ្ទៃខាងមុខនៃគេហដ្ឋានខាមប៊ូចាយ៉ាត្រូវបានរចនាដោយផ្ចិតផ្ចង់ និងមានការយកចិត្តទុកដាក់។ គេហដ្ឋាននីមួយៗមានជញ្ជាំងខណ្ឌ ដើម្បីកំណត់សម្គាល់ព្រំប្រទល់គេហដ្ឋាននីមួយៗ ស្របពេលដែលយ៉ខាងមុខបន្ថែមសោភ័ណភាពដល់គេហដ្ឋាន។

ច្រកចូលខាងមុខមានជម្រៅ ៧ម៉ែត្រ ផ្ដល់ទីធ្លាធំទូលាយសម្រាប់ចំណតយានយន្ត សួនច្បារ និងភាពជាឯកជន។

ផ្ទៃជញ្ជាំងរាងកោងដ៏ប្រណីតនៅផ្ទៃខាងមុខនៃគេហដ្ឋាននីមួយៗ ត្រូវបានរចនាឡើងដើម្បីទទួលបានពន្លឺថ្ងៃរៀបលិច លេចចេញជាស្រមោលប្រដេញលើផ្ទៃជញ្ជាំងកោង។ ចំណែកឯបន្ទប់នៅក្រោយផ្ទៃជញ្ជាំងវិញ ភ្ជាប់ទៅនឹងសួនខាងក្នុងដោយទ្វារកញ្ចក់ រចនាឡើងដើម្បីផ្ដល់ពន្លឺគ្រប់គ្រាន់ និងបង្កើនភាពស្និទ្ធស្នាលជាមួយធម្មជាតិ។ បង្កាន់ដៃតាមយ៉បង្ហាញពីវិធីសាស្ដ្រនៃការរចនាដែលមានមុខងារច្បាស់លាស់ និងអាចប្រើប្រាស់ក្នុងគេហដ្ឋាន។

ទីធ្លារស់នៅធំទូលាយ

ចូលមកកាន់គេហដ្ឋាន អ្នកនឹងស្វាគមន៍ដោយទិដ្ឋភាពធំទូលាយនៃបន្ទប់ទទួលភ្ញៀវកម្ពស់ ៣ម៉ែត្រ ដែលខណ្ឌដោយផ្ទាំងទ្វាកញ្ចក់លាតសន្ធឹងទៅសួនខាងក្នុង រួចបន្ដទៅកាន់ចង្រ្កានបាយ និងបន្ទប់ទទួលទានអាហារ ហើយបន្ដទៅសួនបៃតងខៀវខ្ចីនៅផ្នែកខាងក្រោយគេហដ្ឋាន។ ទិដ្ឋភាពបើកចំហនៅជាន់ផ្ទាល់ដីនេះផ្ដល់ភាពងាយស្រួលដល់ការប្រាស័្រយទាក់ទងរវាងសមាជិកក្នុងក្រុមគ្រួសារ។

សួនក្នុងផ្ទះដែលពោរពេញដោយពន្លឺ

លក្ខណៈពិសេសនៃគេហដ្ឋានខាមប៊ូចាយ៉ានីមួយៗ គឺមានសួនច្បារនៅចំកណ្ដាល ដែលផ្ដល់ជាសោភ័ណភាពដ៏ស្រស់ស្អាត ហើយក៏ជាកន្លែងសម្រាប់ជួបជុំគ្រួសារប្រកបដោយផាសុកភាពផងដែរ។

សួនខាងក្នុងត្រូវបានរចនាដោយមានប្រើទ្វារកញ្ចក់ ដើម្បីជួយដល់ការបន្សុទ្ធខ្យល់ក្នុងគេហដ្ឋានទាំងមូល។ ការតុបតែងសួនខាងក្នុងនេះ ក៏មានបំណងដើម្បីផ្ដល់ភាពងាយស្រួលដល់ការរស់នៅជាមួយនឹងធម្មជាតិផងដែរ។ ចំណែកឯជណ្ដើរ និងផ្លូវដើរស្ថិតនៅមួយផ្នែកដែលធ្វើឲ្យលំហ និងសួនខាងក្នុងនៅទទួលបានពន្លឺគ្រប់គ្រាន់ពីដំបូលកញ្ចក់ដដែល។

ការគ្រប់គ្រងចរន្ដខ្យល់ដែលជាចំណុចពិសេសនៃគេហដ្ឋានដែរនោះ ជួយរក្សាខ្យល់ត្រជាក់ក្នុងគេហដ្ឋាន ដោយធ្វើឲ្យចរន្ដខ្យល់មានលំហូរឡើងលើថេរ និងនាំយកខ្យល់ក្ដៅចេញទៅមជ្ឈដ្ឋានខាងក្រៅ។

ចង្ក្រានបាយ និងបន្ទប់ទទួលទានអាហារ

ចង្ក្រានបាយ និងបន្ទប់ទទួលទានអាហារមិនត្រឹមតែជាកន្លែងដែលសកម្មនិងមមាញឹកប៉ុណ្ណោះទេ ថែមទាំងជាទីពេញចិត្តរបស់ក្រុមគ្រួសារផងដែរ។ ដូច្នេះយើងបានរចនាចង្ក្រានបាយនៅផ្នែកកណ្ដាលនៃគេហដ្ឋាន ដែលមានការសម្រិតសម្រាងយ៉ាងហ្មត់ចត់ និងជាការបណ្ដុះគំនិតពីរចនាបថចង្ក្រានបាយខ្មែរបុរាណ។  

ទូចង្ក្រានបាយឬ kitchen island ដែលភាគច្រើនប្រើប្រាស់សម្រាប់ការរៀបចំម្ហូបអាហារ ស្ថិតនៅកណ្ដាលបន្ទប់ និងផ្ដល់ជាកន្លែងដែលស្វាគមន៍ដល់ការជួបជុំជជែកកំសាន្ដផងដែរ។ បន្ទប់ដាក់សម្ភារៈមានទំហំធំសមល្មមសម្រាប់់ស្ដុកទុកគ្រឿងទេស និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ចង្ក្រានបាយ និងបន្ទប់ទទួលទានអាហារទទួលបានពន្លឺធម្មជាតិគ្រប់គ្រាប់ ដោយស្ថិតនៅចន្លោះសួនខាងក្នុង និងខាងក្រៅផ្ទះ។

សួនខាងក្រោយដែលមានធម្មជាតិបៃតង

សួនខាងក្រោយផ្ដល់ជាកន្លែងអាចធ្វើសកម្មភាពជាច្រើន ដែលរួមមានរុក្ខជាតិ និងសម្ភារៈប្រើប្រាស់ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងធានាក្នុងការប្រើប្រាស់។ សួនខាងក្រោយក៏ផ្ដល់ជាទីតាំងសម្រាប់បោកសម្លៀកបំពាក់ ចម្អិតអាហារ ជួបជុំគ្រួសារនិងមិត្តភក្តិ ការដាំដំណាំ ហើយក៏ជាទីធ្លាសម្រាប់ឲ្យកូនៗ និងសត្វចិញ្ចឹមរត់លេងកំសាន្ដផងដែរ។

ទ្វារកញ្ចក់ផ្ដល់ជាទិដ្ឋភាពបើកចំហដែលភ្ជាប់សួនបៃតងទៅនឹងចង្ក្រានបាយ និងបន្ទប់ទទួលទានអាហារ ដែលញ៉ាំងឲ្យការរស់នៅក្នុងគេហដ្ឋានមានភាពជិតស្និទ្ធជាមួយនឹងធម្មជាតិ។

បន្ទប់គេងធំទូលាយ

បន្ទប់មេគ្រួសារស្ថិតនៅជាន់ទី១ ដែលតំណាងឲ្យតួនាទីសំខាន់របស់មាតាបិតាក្នុងគ្រួសារ។ ទីតាំងនៃបន្ទប់នេះផ្ដល់ភាពងាយស្រួល ដើម្បីចូលទៅកាន់បន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី ក៏ដូចជាបន្ទប់គេងផ្សេងៗទៀតនៅជាន់ខាងលើ។ បន្ទប់មេគ្រួសារក៏រួមមានទូសម្លៀកបំពាក់ និងបន្ទប់ទឹកផងដែរ។

បន្ទប់គេងនៅជាន់ទី២ ទទួលបានពន្លឺធម្មជាតិគ្រប់គ្រាន់តាមទ្វាកញ្ចក់ខាងមុខបន្ទប់ និងសួនខាងក្នុង។ បន្ទប់នីមួយៗត្រូវបានភ្ជាប់ដោយយ៉ ដែលជាស្ពាន/ផ្លូវដើរសម្រាប់ទៅកាន់សួនខាងក្រោម។

រាល់រូបភាពទាំងអស់ជារូបគំនូរ។

ទីធ្លាដែលមានលក្ខណៈបត់បែន

ទល់មុខនឹងបន្ទប់មេគ្រួសារមានបន្ទប់ទទួលភ្ញៀវលក្ខណៈគ្រួសារ ដែលផ្ដល់ភាពជាឯកជនដល់សមាជិកគ្រប់រូប។ បន្ទប់នេះអាចតុបតែងជាបន្ទប់ដែលមានមុខងារផ្សេងៗជាច្រើនទៀត ដូចជាបន្ទប់ក្មេងលេង, បន្ទប់ទទួលភ្ញៀវទី២ដែលមានបំពាក់ទូរទស្សន៍, បន្ទប់សិក្សា និងបណ្ណាល័យ ឬបន្ទប់គេងទី៥។

បន្ទប់នេះក៏ទទួលបានពន្លឺធម្មជាតិគ្រប់គ្រាន់ពីយ៉ដែលភ្ជាប់ទៅនឹងសួនខាងក្នុង និងទ្វាកញ្ចក់ខាងមុខផ្ទះផងដែរ។ ផ្ទៃជញ្ជាំងកោង ដែលជាការរចនាពិសេសនៅផ្នែកខាងមុខ អាចធ្វើជាទីតាំងយ៉ាងសក្ដិសមសម្រាប់កន្លែងសិក្សា។

ប្លង់មេនៃគម្រោង

Isometric render a masterplan of Kambujaya Residences.

ប្លង់បាត

Type M unit floor plans of each floor of Kambujaya Residences.

ផ្ទះប្រភេទ M

DR

ទីធ្លាចតយានយន្ដ

L

បន្ទប់ទទួលភ្ញៀវ

C

សួនច្បារខាងក្នុង

K/D

ចង្ក្រានបាយ និង
បន្ទប់ទទួលទានអាហារ

ST

បន្ទប់ដាក់សម្ភារៈ

BY

សួនច្បារខាងក្រោយ

BA

បន្ទប់ទឹក

S/L

បន្ទប់សិក្

M

បន្ទប់មេគ្រួសារ

E

បន្ទប់ទឹក
(ក្នុងបន្ទប់)

B

បន្ទប់គេង

BC

យ៉មុខផ្ទះ

Type L unit floor plans of each floor of Kambujaya Residences.

ផ្ទះប្រភេទ L

DR

ទីធ្លាចតយានយន្ដ

L

បន្ទប់ទទួលភ្ញៀវ

C

សួនច្បារខាងក្នុង

K/D

ចង្ក្រានបាយ និង
បន្ទប់ទទួលទានអាហារ

ST

បន្ទប់ដាក់សម្ភារៈ

BY

សួនច្បារខាងក្រោយ

BA

បន្ទប់ទឹក

S/L

បន្ទប់សិក្

M

បន្ទប់មេគ្រួសារ

E

បន្ទប់ទឹក
(ក្នុងបន្ទប់)

B

បន្ទប់គេង

BC

យ៉មុខផ្ទះ

លក្ខណៈពិសេសរបស់គេហដ្ឋាន

Icon of a house with air flow depicting ventilation.

ចរន្តខ្យល់ធម្មជាតិ

Icon of window with curtains and the sun at the back.

ពន្លឺធម្មជាតិ

Icon of plants.

ការរួមបញ្ចូលធម្មជាតិ

Icon of a house with an interior layer depicting insulation.

ជញ្ជាំងឥដ្ឋពីរជាន់ការពារកម្ដៅ

Icon a house with vertical arrows depicting high ceiling.

ពិដានកម្ពស់ខ្ពស់

Icon of wall-mount toilet.

សម្ភារៈបន្ទប់ទឹកទំនើប

Icon of convection stovetop with four cooking zones.

សម្ភារៈផ្ទះបាយមានគុណភាពខ្ពស់

Icon of a gate.

ទ្វារបងបើកដោយស្វ័យប្រវត្តិ

Icon of 5 water droplets depicting 5 BARs of water pressure value.

ម៉ាស៊ីនប៊ូមទឹក

Icon of anti-termite symbol.

ការពារសត្វចង្រៃ

Icon of fibre optics cable.

ប្រព័ន្ធហ្វាយប័រអូបទិក

Icon of air conditioner with pipes attached.

ខ្សែស្ពាន់ម៉ាស៊ីនត្រជាក់

Icon of water heater.

ម៉ាស៊ីនទឹកក្ដៅ

Icon of a cloth hanger.

ទូសម្លៀកបំពាក់

Icon of a security guard.

សន្តិសុខ 24 ម៉ោង

សហគមន៍

Aerial shot looking towards the city at dusk with location pins.

ជីវភាពរស់នៅបែបស្ងប់ស្ងាត់

ស្ថិតក្នុងសហគមន៍ដែលមានភាពស្ងប់ស្ងាត់ នៅផ្នែកខាងកើតទីក្រុង និងមានចម្ងាយ ៩០០ម៉ែត្រ ពីផ្លូវជាតិលេខ១ គឺជាបណ្ដុំវីឡាកូនកាត់ ១៥ខ្នង របស់ខាមប៊ូចាយ៉ា។ តំបន់ដែលសម្បូរទៅដោយសំណង់លំនៅឋាន និងអាជីវកម្មនេះ មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាធម្មជាតិខៀវស្រងាត់ ដែលជាលក្ខណៈពិសេសមួយនៃគម្រោងដំបូងបង្អស់របស់យើង។ ​គម្រោងសេវាកម្មរួមមាន ផ្សារទំនើប ហាងប៊ូទិក និងភោជនីយដ្ឋានជាច្រើនកន្លែង មានចម្ងាយប្រហែល ២-៣នាទីពីគេហដ្ឋាន ផ្ដល់ភាពងាយស្រួលដល់អ្នកដែលរស់នៅក្នុងគេហដ្ឋានខាមប៊ូចាយ៉ា។​

ទីតាំងរបស់យើង

ដំណើរការ

គំនូសផ្ទៃផ្នែកខាងមុខផ្ទះ ដោយ៖ Future
ការសិក្សាពីប្លង់បាត ដោយ៖ Future
ការវិភាគធាតុអាកាសនៃទីតាំងគម្រោងខាមប៊ូចាយ៉ា ដោយ៖ Future

ការធានានូវភាពជោគជ័យនៃការរចនាដែលសម្របតាមអាកាសធាតុក្នុងតំបន់ មានភាពខុសគ្នាពីការធានានូវភាពជោគជ័យសម្រាប់គម្រោងនីមួយៗ។ ការសិក្សាស្រាវជ្រាវ បានធ្វើឲ្យយើងស្វែងយល់ពីដំណើរគន្លងព្រះអាទិត្យ ដែលមានឥទ្ធិពលលើទីតាំងសាងសង់ និងអគារដូចជាការទទួលរងកម្ដៅ និងផលប៉ះពាល់ផ្សេងៗទៀត។ ដូចគ្នានេះដែរ យើងត្រូវសិក្សាពីលំហូរខ្យល់ក្នុងបរិស្ថានជុំវិញដូចជាការគ្រប់គ្រងខ្យល់ជាដើម។”

Ian Harry Mann

ស្ថាបត្យករ @ Future

ក្រាបសិក្សាពីលំហូរខ្យល់ និងគន្លងព្រះអាទិត្យ ដោយ៖ Future